Help like pong na !!!!!!

Showing posts with label pi sabay. Show all posts
Showing posts with label pi sabay. Show all posts

iPad 3​ក្លែងក្លាយ​ដ៏​អស្ចារ្យ​ហើយ​​អ្នក​មិន​ដែល​ឃើញ!

ថ្មី​ៗ​នេះ មាន​រូបរាង​ iPad 3 ក្លែងក្លាយ ដ៏​អស្ចារ្យ​មួយ​បាន​បង្ហាញ​ខ្លួន​ នៅ​លើ​គេហទំព័រ​Youtube។ បើ​មើល​តាម​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៅ​ក្នុង iPad នេះ​ប្រហែល​ជា​មិន​មាន​នៅ​ក្នុង iPad 3 ទេ​ គឺ​អាច​ដល់ iPad 10 ទើប​មាន។នេះ​ដោយ​យោង​តាម​គេហទំព័រ​ BGR ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។
លក្ខណៈ​ដែល​មិន​គួរ​ឲ្យ​ជឿ​មាន​ដូចជា សមត្ថភាព​ប្រើ NFC ដោយ​ត​គ្នា​ដូច​ច្រវ៉ាក់ រវាង​ iPad មួយ​ទៅ iPad មួយ​ទៀត សមត្ថភាព​បង្ហាញ​រូបភាព​ 3D និង ផ្ទាំង​ប្រើប្រាស់​ដ៏​អស្ចារ្យ។ ទោះ​ជា​យ៉ាង​ណា​ក៏​មាន​លក្ខណៈ​ពិសេស​ខ្លះ​អាច​នឹង​មាន​នៅ​ក្នុង​ iPad 3 ដែរ ដែល​មាន​ដូចជា កម្រាស់​ក្រាស់​ជាង iPad 2 ១ ម.ម អេក្រង់​ Retina ទំហំ ៩,៧ អ៊ីញ Resolution 2048×1536 pixel, Processor quad-core A6, និង​4G LTE។
វីដេអូ​ iPad 3 ក្លែងក្លាយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រុម 3D animators ដែល​បាន​បង្ហោះ​វីដេអូ​គំរូ iPhone 5 កាល​ពី​ពេល​មុន​ ហើយ​កាល​នោះ​រូបរាង iPhone 5 ក្លែងក្លាយ​បាន​ទាក់​ទាញ​អ្នក​មើល​រហូត​ដល់ ៤៥,៦ លាន។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ Apple ត្រូវ​បាន​រំពឹង​ថា​នឹង​បង្ហាញ iPad 3 នៅ​ថ្ងៃ​ទី ៧ ខែ​មិនា​នេះ ដូច្នេះ​រូបរាង​ពិត​របស់​ iPad 3 យ៉ាង​ណា​នោះ​នឹង​អាច​ដឹង​ហើយ។
ឥឡូវ​ប្រិយមិត្ត​សាក​មើល​វីដេអូ​​ឃ្លីប​ខាង​នេះ​បន្តិច​មើល ហើយ​ជួយ​ប្រាប់​ផង​ថា iPad 3 អាច​មាន​លក្ខណៈ​អស្ចារ្យ​ដល់​ថ្នាក់​នេះ​ទេ!

Sabay រៀប​ចំ​ការ​ប្រកួត​អបអរ​ឆ្នាំថ្មី!

ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ និង​អស្ចារ្យ​ដើម្បីដណ្ដើមប្រាក់រង្វាន់ដ៏ច្រើនសន្ឋឹកសន្ឋាប់របស់ Sabay ដែល​មាន​រង្វាន់​សរុបជាទឹកប្រាក់រហូតទៅដល់ ៥១,០០០,០០០រៀល​ កំពុង​រង់ចាំ​ក្រុម​ខ្លាំង​ដែល​មាន​សមត្ថភាព​​ខ្ពស់​អាច​ ដោះស្រាយរាល់ឧបសគ្គដែលកើតមានចំពោះមុខភ្លាមៗ​ប៉ិន​ប្រសព្វ​ក្នុងការ​ប្រយុទ្ធ មាន​ភាព​សហការ​ជា​ក្រុម​បាន​យ៉ាង​ល្អ មាន​គម្រោង​ច្បាស់​លាស់ដើម្បី​មក​បញ្ចេញ​ថ្វីដៃ និង​ទទួល​ប្រាក់​រង្វាន់ជាច្រើន​ដែល​កំពុង​រង់ចាំ។ ការ​ចុះ​ឈ្មោះ​នឹង​បើក​ពីថ្ងៃ២៧ ខែកុម្ភះ ម៉ោង១១ថ្ងៃត្រង់ ដល់ថ្ងៃ១៥ ខែមិនា ប្រញាប់ឡើងចំនួនក្រុមមានកំណត់!
តើអ្នកបានរៀបចំក្រុមរបស់អ្នកហើយឬនៅ? ប្រាក់រង្វាន់ទាំងអស់នេះអាចជារបស់ក្រុមអ្នក!


លក្ខខ័ណ្ឌ និងរង្វាន់សម្រាប់ការប្រកួតនិមួយៗ៖


វិធីសាស្រ្តក្នុងការចុះឈ្មោះប្រកួត!