Help like pong na !!!!!!

របៀបលុប Timeline ចេញពី Facebook

ក្នុងពេលថ្មីៗ នេះ គេហទំព័រ Facebook បានធ្វើការកែប្រែនូវទំរង់ថ្មី ដែលហៅថា Timeline ។ មានប្រិយមិត្តខ្លះបាន សាកល្បងនូវ ទំរង់ថ្មីនេះ អ្នកខ្លះក៏ពេញចិត្ត ចំណែកឯអ្នកខ្លះវិញក៏បានរអ៊ូថា រញ៉េរញ៉ៃ ហើយចង់ផ្លាស់ប្តូរទៅ ទំរង់ចាស់វិញ។ ថ្ងៃនេះ Khmerload សូមណែនាំវិធីដូរទំរង់ Timeline​ អោយទៅជាទំរង់ ធម្មតាវិញ ៖
១ សំរាប់ប្រិយមិត្តដែលប្រើប្រាស់ Firefox សូមចុចទីនេះ
បន្ទាប់មកប្រិយមិត្តនឹងឃើញ ផ្ទាំងមួយដូចក្នុងរូបនេះ ៖

សូមចុច Allow បន្ទាប់មកប្រិយមិត្តនឹងបានឃើញផ្ទាំងថ្មីមួយ ៖

សូមចុច Install Now បន្ទាប់មកសូមប្រិយមិត្តបិទ Firefox ហើយបើកឡើងវិញ
ប្រិយមិត្តអាចចូលទៅកាន់ Profile មើលពេលនោះ​ Profile របស់ប្រិយមិត្តនឹងបានប្តូររួចរាល់ហើយ។
២ សំរាប់ប្រិយមិត្តដែលប្រើប្រាស់ Google Chrome សូមចុចទីនេះ
បន្ទាប់មកប្រិយមិត្តនឹងឃើញ ផ្ទាំងមួយដូចក្នុងរូបនេះ ៖

សូមចុច Install បន្ទាប់មកប្រិយមិត្តនឹងបានឃើញផ្ទាំងថ្មីមួយ ៖
 
សូមប្រិយមិត្តបិទ Google Chrome ហើយបើកឡើងវិញ
ប្រិយមិត្តអាចចូលទៅកាន់ Profile មើលពេលនោះ​ Profile របស់ប្រិយមិត្តនឹងបានប្តូររួចរាល់ហើយ។
៣ សំរាប់ប្រិយមិត្តដែលប្រើប្រាស់ Internet Explorer សូមចុចទីនេះ
បន្ទាប់មកប្រិយមិត្តនឹងឃើញ ផ្ទាំងមួយដូចក្នុងរូបនេះ ៖

សូមចុច Open បន្ទាប់មកសូមប្រិយមិត្តបើក File ដែលមានឈ្មោះថា TimeLineRemove-0.5.exe វានឹងចេញផ្ទាំងដូចខាងក្រោម ៖

សូមចុច OK បន្ទាប់មក​ Next ៖

ហើយ Next ម្តងទៀត រួច ចុច Install រួចហើយចាំបន្តិច ចុងក្រោយចុច Finish ៖


សូមប្រិយមិត្តបិទ Internet Explorer ហើយបើកឡើងវិញ
ប្រិយមិត្តអាចចូលទៅកាន់ Profile មើលពេលនោះ​ Profile របស់ប្រិយមិត្តនឹងបានប្តូររួចរាល់ហើយ។