កាលពីល្ងាចម្សិលមិញនេះគេហទំព័រ geeky-gadgets បានឲ្យដឹងថា Angry Birds Space វីដេអូហ្គេមស៊េរីថ្មីរបស់ក្រុមហ៊ុន Rovio បានជាប់ចំណាត់ថ្នាក់លេខ ១នៅលើ App Store សរុបជិត៣០ប្រទេសបន្ទាប់ពីចេញលក់ជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បតិ៍អាទិត្យមុន។
Angry Birds Space បានជាប់ចំណាត់ថ្នាក់ជាកម្មវិធីបង់ថ្លៃលំដាប់លេខ១សម្រាប់ iPhone និង iPad នៅតាមបណ្ដាលប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាមេរិក, ចិន, អាល្លឺម៉ង់, បារាំង, ឥណ្ឌា, ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតទូទាំងពិភពលោកសរុបជិត ៣០ប្រទេស។
សូមបញ្ជាក់ថារហូតមកទល់ពេលនេះក្រុមហ៊ុន Rovio បានបង្កើតវីដេអូហ្គេម Angry Birds បានចំនួន ៥ភាគហើយដែលមានដូចជា៖ Angry Birds, Angry Birds Seasons, Angry Bird Rio, Angry Bird Magic (គឺជាភាគពិសេសដែលបង្កើតឡើងសម្រាប់ទូរស័ព្ទ Nokia’s NFC ដែលប្រើប្រព័ន្ធប្រតិបត្តិការ Symbian តែមួយប៉ុណ្ណោះ) , និង Angry Birds Space៕
ប្រភពនិងរូបភាព៖ geeky-gadgets