មុនពេលដែល Samsung Galaxy SIII មិនទាន់ចេញជាផ្លូវការ គេសង្កេតឃើញថាមានរូបភាពជាច្រើនដែលអះអាងថាជាទូរស័ព្ទ Galaxy SIII។ រូបខ្លះក៏មើលទៅដូចជាទំនង រីឯខ្លះទៀតគ្រាន់តែមើលក៏ដឹងថាជាការរចនាបំភ្លៃដោយប្រើ Photoshop ដែរ។ ចុះរូបខាងក្រោមនេះវិញ?
រូបភាពមួយផ្សេងទៀតរបស់ Galaxy SIII បានបង្ហាញតាមអ៊ីនធឺណិត ហើយរូបភាពមួយនេះមើលទៅពិតជាគួរឲ្យជឿបានថាអាចជាទូរស័ព្ទ Samsung Galaxy SIII បាន។ មូលហេតុដែលគួរឲ្យទុកចិត្តបាននោះគឺ ការរចនារូបរាងស្តើង មាន Loudspeaker នៅពីខាងមុខ ហើយជាយអេក្រង់ក៏ជាអ្វីដែល Samsung ចូលចិត្តផលិតដែរ។
ប្រភព និងរូបភាព៖ GSMArena