កាត់តាមដងស្ទឹងដ៏ធំមួយនៅក្រុងកំពត និងបត់ស្តាំតាមផ្លូវមួយដែលមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ប្រិយមិត្តនឹងប្រទះភ្នែកឃើញផ្លូវទឹកមួយ គួរជាទីចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង។ ទីនោះត្រូវបានគេស្គាល់ថា រមណីយដ្ឋានទឹកឈូ ។ រមណីយដ្ឋានទឹកឈូនេះ មានទឹកដ៏ត្រជាក់ និងថ្លាដូចកញ្ចក់។ នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង ដោយមានលក់ផ្លែឈើ និងអាហារជាច្រើនប្រភេទ។
មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញ មិនរួចក្រោយពីត្រលប់ពីកម្សាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឈៀង ចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ធូរេន សាវម៉ាវ មង្ឃុត ជាដើម។
ភ្ញៀវបរទេសចងអង្រឹង គេងលំហែរកាយនៅទឹកឈូ
តូបលក់ធូរេន នៅជិតទឹកឈូ