លេខមុន Sabay បានចុះផ្សាយម្ដងរួមមកហើយពីTablet Aakash តម្លៃ ៣៥ដុល្លារ សម្រាប់សិស្ស-និស្សិតដែលបានចេញលក់នៅក្នុងប្រទេសឥណ្ឌាកាលពី ឆ្នាំមុន តែឥឡូវនេះ Sabay សូមបង្ហាញពី Tablet Aakash ជំនាន់ថ្មីតម្លៃ ៤០ដុល្លារដែលនឹងត្រៀមដាក់លក់នៅខែមេសាខាងមុខនេះវិញម្ដង។
តើ tablet ស៊េរីថ្មីនេះអាចនឹងក្លាយជាគួរប្រជែងរបស់ iPad? ចម្លើយគឺទេ ព្រោះTablet នេះមានដាក់លក់នៅក្នុងប្រទេសឥណ្ឌាតែមួយគត់សម្រាប់សិស្ស-និស្សិត ដូច Tablet Aakash ជំនាន់ទី១ដែរ។
លក្ខណៈពិសេសរបស់ Tablet ជំនាន់ទី២នេះមានដូចជា៖ ប្រព័ន្ធដំណើរការ Android 2.3 (Gingerbread), ផលិតនៅចក្រភពអង់គ្លេស, អេក្រង់ទំហំ ៧អ៊ីញ, ប្រើ CPU single-core 700 MHz ARM Cortex-A8 , ថ្មកាន់បាន៣ម៉ោង និងអាចបង្ហាញរូបភាពដែលមាន resolution ប្រហាក់ប្រហែល 1080p តែដាច់ឆ្ងាយពីគុណភាពរូបភាពនិងវីដេអូកម្រិត Retina Display របស់ The New iPad។
ចុះបើមាននៅទីផ្សារស្រុកខ្មែរតម្លៃប៉ុណ្ណេះ តើប្រិយមិត្តជ្រើសរើសយកមួយណា?ប្រភពនិងរូបភាព៖ slashgear