កាលពីថ្ងៃច័ន្ទម្សិលមិញនេះក្រុមហ៊ុន apple បានប្រកាសថាខ្លួនអាចលក់ tablet ជំនាន់ទី៣ (The new iPad) បានលើសពី៣លានគ្រឿងហើយចាប់តាំងពីថ្ងៃដែល tablet នេះបានដាក់លក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះដោយយោងតាមគេហទំព័រ bgr។
លោក Philip Schiller នាយករងជាន់ខ្ពស់ផ្នែកទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple បានថ្លែងថា៖ “The new iPad គឺជា tablet ដែលបានបំបែកឯកត្តកម្មលក់ជាមួយនឹងចំនួន៣លានគ្រឿងដែលជាចំនួនដ៏ ច្រើនមិនធ្លាប់មានតាំងពី iPad ចេញលក់”។
លោកបានបន្តថាអតិថិជនភាគច្រើន ស្រឡាញ់លក្ខណៈពិសេសដែលមិនគួរឲ្យជឿរបស់ iPad ស៊េរីថ្មីនេះដែលមានដូចជា៖អេក្រង់ច្បាស់ត្រជាក់ភ្នែកប្រភេទ Retina display, CPU quad-core ប្រភេទA5X, កាមេរ៉ា iSight ទំហំ 5 megapixel, ថ្មកាន់បានរយៈពេល ១០ម៉ោងនិងភ្ជាប់មកជាមួយប្រព័ន្ធ 4G LTE។
សូមបញ្ជាក់ថាឥឡូវនេះ The new iPad មានដាក់លក់នៅ សហរដ្ឋអាមេរិក, អូស្ត្រាលី, កាណាដា, បារំាង, អាល្លឺម៉ង់, ហុងកុង, ជប៉ុន, Puerto Rico, សិង្ហបុរី, Switzerland, ចក្រភពអង់គ្លេស និង the US Virgin Islands ហើយនឹងចាប់ផ្ដើមដាក់លក់នៅ ២៤ប្រទេសបន្ថែមទៀតនៅម៉ោង ៨ព្រឹក(ម៉ោងក្នុងតំបន់) ថ្ងៃសុក្រទី២៣ខែមិនាខាងមុខនេះតាមរយៈហាងលក់ទំនិញអនឡានរបស់ ក្រុមហ៊ុន Apple (www.apple.com)៕ប្រភព និងរូបភាព៖ bgr