ថ្មីៗនេះក្រុមហ៊ុន LG បានប្រកាសខ្សែស្រឡាយ Notebook ស៊េរី Xnote A540 ចំនួនពីរស៊េរីដែលមានឈ្មោះថា A540-T/D និងA540-P បន្ថែមពីលើ Notebook ស៊េរី A540-H ប្រភេទ3D ដោយមិនបាច់ពាក់វ៉ែនតាដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តការណ៍ CES ២០១២ កន្លងទៅថ្មីៗនេះ។ នេះដោយយោងតាមគេហទំព័រ slashgear។
Notebook ទាំងបីស៊េរីខាងលើនេះបានភ្ជាប់មកជាមួយ CPU Intel Core i7, graphic GeForce Gt555M, 4.1-channel audio និងមានរូបរាងប្រហាក់ប្រហែល MacBook Pro របស់ក្រុមហ៊ុន Apple រួមជាមួយលក្ខណៈសម្បត្តិមួយចំនួនដូចជា៖ សម្បកផ្សំពីសារធាតុ aluminum, ស៊ុមព័ទ្ធជុំវិញអេក្រង់ពណ៌ខ្មៅ និងkeyboard ប្រភេទblack chiclet ។
លក្ខណៈពិសេសបន្ថែមទៀតមានដូចជា៖ A540-T/D ភ្ជាប់មកជាមួយបច្ចេកវិទ្យា3D តែត្រូវការប្រើវ៉ែនតា ខុសពីស៊េរី A540-H ដែលមិនបាច់ពាក់វ៉ែនតា។ ចំណែក A540-P មិនមាន 3D ទេតែបានភ្ជាប់មកជាមួយអេក្រង់ប្រភេទ AH-IPS ព្រមជាមួយ resolution 1080p Full HD។
ខ្សែស្រឡាយ A540 ទាំងបីស៊េរីខាងលើនេះនឹងមានដាក់លក់នៅប្រទេសកូរ៉េមុនគេ ហើយនឹងបន្តដាក់លក់នៅលើទីផ្សារពិភពលោកនៅត្រីមាសទី១ឆ្នាំនេះ ជាមួយនឹងតម្លៃដូចជា៖ A540-H តម្លៃជិត ២ពាន់ដុល្លារ (២,២៥លានវ៉ុន), A540-T/D តម្លៃ ១,៧០០ដុល្លារ (១,៩៣លានវ៉ុន) និង A540-P តម្លៃ ១,៥០០ដុល្លារ (១,៧លានវ៉ុន)៕
ប្រភពនិងរូបភាព៖ slashgear